| - គោត្តនាម_នាម | សូ សាវឿន |
|---|---|
| - រហ័សនាម | តារាចម្រៀងសំលេងរៃកណ្តឹង |
| - ភេទ | ស្រី |
| - សញ្ជាតិ | ខ្មែរ |
| - ថ្ងៃខែឆ្នាំកំណើត | ០១ មិថុនា ១៩៤៥ (នៅរស់) |
| - ទីកន្លែងកំណើត | ឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ |
| - ទីលំនៅបច្ចុប្បន្ន | ទីក្រុងប៉ារីស ប្រទេសបារាំង (ភាសខ្លួនតាំងពី ឆ្នាំ ១៩៧៦) |
| - ឪពុកឈ្មោះ | សូ ប៉ុក |
| - មុខរបរ | ទាហានសម័យខ្មែរឥស្សរៈ |
| - ម្តាយឈ្មោះ | តាត វិល |
| - មុខរបរ | មេផ្ទះ |
| - បងប្អូនបង្កើត | ២នាក់ |
| - ស្វាមី | កែវ ឯម |
| - មុខរបរ | តន្រ្តីករដ៏ល្បីម្នាក់ប្រចាំក្រុមតន្រ្តីយោធាភិរម្យ |
| - បុត្រ | ៣នាក់ (ស្រី ១ នាក់ និង ប្រុស ២ នាក់) |
| - ឆ្នាំប្រកបវិជ្ជាជីវៈ | ទសវត្សរ៍ ទី ៦០ និង ដើមទសវត្សរ៍ ទី ៧០ |
| - វិជ្ជាជីវៈ | អ្នកចម្រៀង |
| - ផ្សេងៗ | - អ្នកស្រី សូ សាវឿន ជាតារាចម្រៀង ដំបូងបង្អស់ ដែលច្រៀង ចង្វាក់សារ៉ាវ៉ាន់ - អ្នកស្រី សូ សាវឿន ធ្លាប់ច្រៀងនៅក្នុងក្រុមល្ខោនផ្សារ ស៊ីលិប និង ធ្លាប់ច្រៀង នៅក្នុងក្រុមតន្រ្តីយោធាភិរម្យដង្ហែអង្គព្រះករុណា កាលពីសម័យដើម ទៅដល់ សង្គមរាស្រ្តនិយម ដំណាលនឹង អ្នកចម្រៀងស្រីដទៃទៀតដូចជា: + អ្នកម្នាង សៀង ឌី + អ្នកស្រី ម៉ៅ សារ៉េត + អ្នកស្រី ឈុន វណ្ណា + អ្នកស្រី ឈួន ម៉ាឡៃ - អ្នកស្រី សូ សាវឿន បានចាប់អាជីពជាតារាចម្រៀងឡើងវិញ បំពេរអារម្មណ៍ អាណិកជនខ្មែរ ដែលរស់នៅទីនោះគឺនៅឆ្នាំ ១៩៧៨ ២ឆ្នាំ ក្រោយពេលទៅដល់ - អ្នកស្រី សូ សាវឿន បានមកប្រទេសកម្ពុជា ជាលើកដំបូងនៅ ឆ្នាំ ១៩៨៦ នៅឯ ពហុកីឡាដ្ឋានជាតិអូឡាំពិក |